រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា ច័ន្ទកញ្ញា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល ដឹកនាំក្រុមការងារ ចុះសួរសុខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយខ្យល់កន្ទ្រាក់ ស្ថិតនៅឃុំដងពែង

នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៣:០០ នាទីរសៀល លោក ជា ច័ន្ទកញ្ញា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល ដឹកនាំក្រុមការងារចុះសួរសុខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយខ្យល់កន្ទ្រាក់ បណ្ដាលឲ្យរបើកដំបូលផ្ទះ ចំនួន ០១គ្រួសារ ស្ថិតនៅឃុំដងពែង ស្រុកស្រែអំបិល។ អំណោយទាំងនោះ រួមមាន អង្ករ ២០គ.ក្រ ត្រីខ ០១យួរ ទឹកត្រី០២ដប មី០១កេស ម៉ាស០១ប្រអប់ ស័ង្កសី និងថវិកាមួយចំនួន។

ក្នុងនោះផងដែរ លោកក៏បានពាំនាំប្រសាសន៍ផ្ដាំផ្ញើដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ មិថុនា ភូថង ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងសូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្ករឱ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវថែ រក្សាសុខភាព និងមានអនាម័យឱ្យបានស្អាតល្អក្នុងការរស់នៅ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “៣ការពារ” (លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត) និង “៣កុំ” ( កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា) និងវិធានការនានារបស់ក្រសួងសុខាភិបាលស្តីពីការពារ ជំងឺកូវីដ-១៩។

ប្រភព: ប៊ួ សុភា

អត្ថបទទាក់ទង