រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការងារចុះអង្កេត និងស្រង់ទិន្នន័យតម្លៃទំនិញសំខាន់ៗ របស់មន្ទីរពាណិជ្ជកម្មខេត្ត

ថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារនៃមន្ទីរពាណិជ្ជកម្មខេត្ត ដឹកនាំដោយ លោក ឃី វុធ អនុប្រធានមន្ទីរ បានចុះអង្កេត និងស្រង់ថ្លៃទំនិញសំខាន់ៗចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ នៅផ្សារដងទង់ ក្រុងខេមរភូមិន្ទ។ ជាលទ្ធផលក្រុមការងារបានពិនិត្យឃើញថា អាជីវករនៅផ្សារដងទង់ ពុំបានតម្លើងថ្លៃខុសប្រក្រតីទេ។ រីឯសកម្មភាពលក់ដូរនៅដំណើរការជាធម្មតា និងមានទំនិញផ្គត់ផ្គង់ ដើម្បីធានាដល់សន្តិសុខស្បៀងគោល សំរាប់អ្នកប្រើប្រាស់ក្នុងខេត្ត។

មន្ទីរពាណិជ្ជកម្មខេត្តកោះកុង សូមអំពាវនាវដល់បងប្អូនអាជីវករក្នុងខេត្តទាំងអស់ មេត្តាកុំលក់តម្លើងថ្លៃហួសហេតុខុសប្រក្រតី ជាពិសេសចំពោះទំនិញចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ។ សូមអរគុណ!

អត្ថបទទាក់ទង