ប្រធានក្រុមប្រឹក្សាខេត្ត។លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង បានជួបពិភាក្សាជាមួយឯកឧត្តម វណ្ណ សាលី ប្រធានគណ:អុីមាំខេត្ត និងសហការី ដោយផ្តោតលើការងារសំខាន់ចំនួន ២គឺ :
១- ការត្រៀមលក្ខណៈជាមុន ក្នុងការបញ្ចុះសពសាសនិកឥស្លាម ដែលអាចនឹងស្លាប់ដោយកូវីដ-១៩ ជាពិសេសគឺការស្នើសុំទីតាំងដី ដើម្បីធ្វើជាទីលានបញ្ចុះសព ។
២- ពិភាក្សាអំពីគោលការណ៍មួយចំនួន ដើម្បីរក្សាសុខដុមនីយកម្មសាសនាផង និងដើម្បីរក្សាសាមគ្គីភាព ឯកភាពពផ្ទៃក្នុងគណ:អុីមាំ ក៏ដូចគណ:ចលនានានា ក្នុងជួរសាសនិកឥស្លាម នៅក្នុងខេត្តទាំងមូលផង ។