/ / /

លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរង និងជាអនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ តំណាងអោយលោក ហាក់ ឡេង អភិបាលស្រុក បានដឹកនាំក្រុមការងារអនុសាខាកាកបាទក្រហកម្ពុជា សហការជាមួយ អាជ្ញាធរឃុំអណ្តូងទឹក ចុះសួរសុខទុក្ខនាំអំណោយសង្គ្រោះបឋម ជូនប្រជាពលរដ្ឋ ដែលរងគ្រោះមហន្តរាយខ្យល់កន្រ្ទាក់ កាលពីយប់ថ្ងៃទី០៥ ខែឧសភាឆ្នាំ២០២១ ចំនួន ០៣គ្រួសារ

០៦ /ឧសភា /២០២១ វេលាម៉ោ ៣:០០នាទីរសៀល

==========================

លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរង និងជាអនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ តំណាងអោយលោកហាក់ ឡេង អភិបាលស្រុក បានដឹកនាំក្រុមការងារអនុសាខាកាកបាទក្រហកម្ពុជា សហការជាមួយ អាជ្ញាធរឃុំអណ្តូងទឹក ចុះសួរសុខទុក្ខនាំអំណោយសង្គ្រោះបឋម ជូនប្រជាពលរដ្ឋ ដែលរងគ្រោះមហន្តរាយខ្យល់កន្រ្ទាក់  កាលពីយប់ថ្ងៃទី០៥ ខែឧសភាឆ្នាំ២០២១ ចំនួន ០៣គ្រួសារ 

1/ឈ្មោះ ឡេង សុធា ខូចខាត ស័ង្កសី ចំនួន ១សន្លឹក ១ ស៊ីប្រូ  ៨សន្លឹក

2/ ឈ្មោះ ស៊ូ ភើក ស័ង្កសី ៨សន្លឹក

3/ អៀង លឹម ស័ង្កសីចំនួន ៥សន្លឹក 

ស្ថិតនៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង  ។ 

   សម្ភារៈអនុសាខាផ្តល់ជូនរួមមាន អង្ករ២៥គីឡូ ទឹកស៊ីអ៉ីវ១យួរ  ទឹកត្រី១យួរ អំបិល ស្ក ត្រីខ១យួរ មីថៃ ១កេសក្នុង១គ្រួសារ ។ 

ក្នុងឱកាសនោះដែរលោកស្រី អ៉ិន សោភ័ណ្ឌ អនុប្រធានគណៈកម្មាធិការ អនុសាខា  និងក្រុមកាងារ បាន ពាំនាំនូវប្រសាសន៍ផ្តាំ ផ្ញើសួរសុខទុក្ខ និងសោកស្តាយពីសំណាក់លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា  ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូរអំពីសុខទុក្ខរបស់បង ប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។  

ជាមួយគ្នានេះក្រុមការងារ បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ថែទាំសុខភាពឱ្យបានល្អជាពិសេសទៅលើកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំដើម្បីការពារជំងឺគ្រុនឈាម ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន ជាពិសេសត្រូវចេះការពារខ្លួន និង កាត់បន្ថយហានិភ័យពីការឆ្លង ពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

========================

ថ្ងៃព្រហស្បតិ៍ ១០ រោច ខែពិសាខ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១

May 6, 2021

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    05/06/2026

    ស្ថានីយ៍ប្រេងឥន្ធនៈ Peace ខេត្តកោះកុង បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • មន្ទីរធម្មការ និងសាសនា/
    05/06/2026

    លោកស្រី​ សុខ​ សុធាវី​ ប្រធានមន្ទីរកិច្ចការនារីខេត្ត​ ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់ចង្ហាន់ព្រះសង្ឃនិងការចំណាយក្នុងប្រតិបត្តិការណ៍ប្រឡង​វិញ្ញាបនបត្រ​ធម្មវិន័យ​ ត្រី​ ទោ​ ឯក​ ចំនួន២០០,០០០រៀល

  • មន្ទីរធម្មការ និងសាសនា/
    05/06/2026

    លោកស្រី ឧបាសិកា​ សាយ​ ឈុន​ ម្ចាស់​ សាយ​ ឈុន​ ម៉ាត​ និងហាងបាយប្រាយអាន់​ ដែលបានឧបត្ថម្ភបច្ច័យចំនួន​ ៤០០,០០០រៀល សម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃ​ និងចំណាយផ្សេងៗក្នុងការប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី​ ទោ​ ឯក​ នៅខេត្តកោះកុង​

  • ហេង គីមឆន/
    05/06/2026

    លោក អ៊ូច ពន្លក នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តកោះកុង បានចូលរួមកិច្ចប្រជុំពិភាក្សាលើសំណើសូមកែសម្រួលប្លង់មេអភិវឌ្ឍន៍កោះត្រះ ខេត្តព្រះសីហនុ និងសេចក្តីព្រាងរបាយការណ៍លទ្ធផល នៃការចុះពិនិត្យការអនុវត្តគម្រោងវិនិយោគតាមបណ្តាកោះក្នុងខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង

  • ហេង គីមឆន/
    05/06/2026

    លោក លី ច័ន្ទរាសី អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល បរិច្ចាគថវិកាចំនួន ១០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    05/06/2026

    លោក ឈឺន ភ័ស្តា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បរិច្ចាគថវិកាចំនួន ១០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦