សកម្មភាពការងារថែទាំ និងការងារជួសជុលរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុងដូចខាងក្រោម៖
⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពកាត់សម្អាតមែកឈើ ដែលរំលំពេលភ្លៀងចេញពីថ្នល់ និងសកម្មភាពជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏និងកៅស៊ូCRS2 ត្រង់គ.ម ១៤២+៣០០
⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨-៥ ( វិថី សាយ ភូថង ) សកម្មភាពជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏និងកៅស៊ូCRS2 ត្រង់ ចន្លោះគ.ម ២៥+៣០០ - គ.ម ២៦+០០០
⁃ បន្តការងារថែទាំជាប្រចាំលើកំណាត់ផ្លូវខេត្តលេខ១៤៨៦ សកម្មភាពកៀកិនបង្ហាប់តួថ្នល់ចាស់ ដីល្បាយថ្ម ចាប់ពីគ.ម ១៣+០០០ - គ.ម ១៥+០០០ ។
សូមជួបតែសុខសុវត្ថិភាព ក្នុងការធ្វើដំណើរ និងចៀសឆ្ងាយពីជំងឺកូវីដ១៩ សូមអរគុណ ៕
By : DPWTKK.