សកម្មភាពការងារថែទាំ និងការងារជួសជុលរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុងដូចខាងក្រោម៖
⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏និងកៅស៊ូCRS2 ត្រង់គ.ម ១២៨+៣០០
⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨-៥ ( វិថី សាយ ភូថង ) សកម្មភាពជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏និងកៅស៊ូCRS2 ត្រង់ ចន្លោះគ.ម ២៤+៥០០ - គ.ម ២៥+៣០០
⁃ បន្តការងារថែទាំជាប្រចាំលើកំណាត់ផ្លូវខេត្តលេខ១៤៨៦ សកម្មភាពកៀកិនបង្ហាប់តួថ្នល់ចាស់ ដីល្បាយថ្ម ចាប់ពីគ.ម ២+០០០ - គ.ម ៥+០០០ ។
សូមជួបតែសុខសុវត្ថិភាព ក្នុងការធ្វើដំណើរ និងចៀសឆ្ងាយពីជំងឺកូវីដ១៩ សូមអរគុណ ៕
By : DPWTKK.