រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង អនុវត្តសកម្មភាពការងារថែទាំ និងជួសជុលកំណាត់ផ្លូវជាតិលេខ៤៨ ផ្លូវលេខ៤៨-៥ (វិថី សាយ ភូថង) និងផ្លូវខេត្តលេខ១៤៨៦

សកម្មភាពការងារថែទាំ និងការងារជួសជុលរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុងដូចខាងក្រោម៖

⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏និងកៅស៊ូCRS2 ត្រង់គ.ម ៤៦+០០០ - គ.ម ៤៨+០០០

⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏និងកៅស៊ូCRS2 ត្រង់គ.ម ១២៩+០០០

⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨-៥ ( វិថី សាយ ភូថង ) សកម្មភាពស្រោចកៅស៊ូCRS2 រួចបាចថ្ម១២មមត្រង់ ចន្លោះគ.ម ២៤+០០០ - គ.ម ២៤+៥០០

⁃ បន្តការងារថែទាំជាប្រចាំលើកំណាត់ផ្លូវខេត្តលេខ១៤៨៦ សកម្មភាពកៀកិនបង្ហាប់តួថ្នល់ចាស់ ដីល្បាយថ្ម ចាប់ពីគ.ម ០+០០០ - គ.ម ២+០០០ ។

សូមជួបតែសុខសុវត្ថិភាព ក្នុងការធ្វើដំណើរ និងចៀសឆ្ងាយពីជំងឺកូវីដ១៩ សូមអរគុណ ៕

By : DPWTKK.

អត្ថបទទាក់ទង