នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល ដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរឃុំ និងភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់អនុសាខា ឧបត្ថម្ភជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ចំនួន ១៨ខ្នងផ្ទះ ស្ថិតនៅឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ អំណោយទាំងនោះ រួមមាន អង្ករ២០គ.ក្រ មី០១កេស ត្រីខ០១យួរ ទឹកត្រី០២ដប ទឹកស៊ីអ៊ីវ០១យួរ ពងទា១០គ្រប់ សាប៊ូ០២ដុំ និងម៉ាស០១ប្រអប់។
ប្រភព: ប៊ួ សុភា