នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ព្រះធម្មានុរ័ក្ខបាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាឡាត់គណខេត្តកោះកុង ព្រះចៅអធិការវត្តសាមគ្គីគិរីទ័ពជាង និងជាព្រះប្រធានសាខាសមាគមសិស្សនិស្សិត បញ្ញវ័ន ក្មេងវត្ត ខេត្តកោះកុង និងក្រុមការងារ នាំយកថវិការបស់ ឯកឧត្តម ហ៊ុន ម៉ានិត ចំនួន ១.២០០.០០០ រៀល ឧបត្ថម្ភជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង តាមរយៈ លោក ជា ច័ន្ទកញ្ញា ប្រធានអនុសាខាកាកបាទក្រហមស្រុកស្រែអំបិល។ ក្នុងនោះដែរ ក៏មានការនិមន្តចូលរួមពីព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៍ធរ ព្រះអនុគណស្រុកស្រែអំបិល និងជាព្រះចៅអធិការវត្តសិលារតនារាម (ហៅវត្តអង្គរភ្នំខ្លុង) និងព្រះព្រហ្មបញ្ញោ សន សុីណាត ព្រះធម្មធរ សហការីព្រះអនុគណស្រុកស្រែអំបិល និងជាព្រះចៅអធិការវត្តមហានន្ទិយ បុព្វារាមវ័ននិវេទ (ហៅវត្តគិរីវ័ន្ត)។
ប្រភព: ប៊ួ សុភា