រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានក្រុមការងារ លោក យិន មនោ សមាជិកក្រុមប្រឹក្សាស្រុក និងលោក កែវ នីបូរ៉ា អភិបាលរងស្រុក និងជាអនុប្រធានក្រុមការងារចុះជួយឃុំអណ្តូងទឹក បានដឹកនាំក្រុមការងារស្រុក ឃុំ ភូមិ ព្រមទាំងមន្ត្រីសុខាភិបាល បានចុះសួរសុខទុក្ខ វាស់កំដៅ និងបានពាំនាំគ្រឿង បរិភោគ ឧប ភោគ ថ្នាំពេទ្យមួយចំនួន ជូនប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃ ចំនួនបីភូមិ ស្ថិតក្នុងឃុំអណ្តូងទឹក

៣០/០៤/២០២១(វេលាម៉ោង ០៨:០០នាទីព្រឹក)

..................................

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានក្រុមការងារ លោក យិន មនោ សមាជិកក្រុមប្រឹក្សាស្រុក និងលោក កែវ នីបូរ៉ា អភិបាលរងស្រុក  និងជាអនុប្រធានក្រុមការងារចុះជួយឃុំអណ្តូងទឹក បានដឹកនាំក្រុមការងារស្រុក ឃុំ ភូមិព្រមទាំងមន្ត្រីសុខាភិបាល បានចុះសួរសុខទុក្ខ វាស់កំដៅ និងបានពាំនាំគ្រឿង បរិភោគ ឧប ភោគ ថ្នាំពេទ្យមួយចំនួន ជូនប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃ ចំនួនបីភូមិ ស្ថិតក្នុងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ មានដូចខាងក្រោម:

១-ភូមិជីមាល ចំំនួន០២ គ្រួសារ ស្មើរនឹង ១៤នាក់

២-ភូមិជីត្រិះ ចំនួន០១ គ្រួសារ ស្មើរនិង០៥នាក់

៣-ភូមិតាអុក ចំនួន០២គ្រួសារ ស្មើរនិង០៥នាក់

៤-ភូមិតាមាឃ ចំនួន០១ គ្រួសារ ស្មើរនិង០១ នាក់។

នាឧកាសនោះដែរ ក្រុមការងារណែនាំបងប្អូនអោយអនុវត្តធ្វើចត្តាឡីស័ក អោយគ្រប់ចំនួនថ្ងៃ ព្រមទាំងអនាម័យ និងថែរក្សាសុខភាព ជាពិសេសត្រូវអនុវត្តវិធានការការពារ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលអោយបាន ដើម្បីទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ ស្រុក ឃុំ ភូមិយើង។

ប្រភព,រដ្ឋបាលស្រុកបូទុមសាគរ

--------------------------

ថ្ងៃសុក្រ ៤ រោច ខែពិសាខ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១

April 30, 2021

អត្ថបទទាក់ទង