រដ្ឋបាលស្រុកស្រែអំបិលរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធានការិយាល័យអង្គភាពជុំវិញស្រុក កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្រុមប្រឹក្សាឃុំទាំង ៦ នៃស្រុក និងអ្នកពាក់ព័ន្ធផ្សេងទៀត នៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។ កិច្ចប្រជុំនេះ មានរបៀបវារៈដូចខាងក្រោម៖
១ ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកលើកមុន (ទី២៣)
២ ពិនិត្យ ពិភាក្សា និងអនុម័ត របាយការណ៍ប្រចាំ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលស្រុក
៣ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីសម្រេច ស្តីពីការកែសម្រួលសមសភាព នៃគណៈកម្មាធិកាលទ្ធកម្ម
របស់រដ្ឋបាលស្រុក
៤-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីសម្រេចស្ដីពីការបែងចែកតួនាទីភារកិច្ច និងរបៀបរបបការងាររបស់ គណៈអភិបាលស្រុក
៥ ស្តាប់របាយការណ៍ប្រចាំ ខែមេសា ឆ្នាំ២០២១ របស់គណ:កម្មាធិការ គ.ក.ស.ក
៧ ពិនិត្យ ពិភាក្សា និងអនុម័ត តារាងបែកចែកប្រាក់រង្វាន់ជូនមន្រ្តីរដ្ឋបាលស្រុកប្រចាំត្រីមាសទី១ ឆ្នាំ២០២១
៨ បញ្ហាផ្សេងៗ។
ប្រភព: ប៊ួ សុភា