ថ្ងៃព្រហស្បត្តិ៍ ៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៨:៣០នាទីព្រឹក លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក ដឹកនាំក្រុមការងារចុះបោះបង្គោលព្រំ និងវាស់វែងចុះបញ្ជីដីរដ្ឋទុកជាដីបំរុងរបស់រដ្ឋក្នុងការបំរើប្រយោជន៍សាធារណ: ស្ថិតនៅផ្លូវ២៩៧ គីឡូម៉ែត្រលេខ ១៩ ភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។