/ / /

ទីចាត់ការអន្តរវិស័យ រៀបចំកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែមេសា តាមប្រតិទិនការងារឆ្នាំ២០២១

ទីចាត់ការអន្តរវិស័យ រៀបចំកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែមេសា តាមប្រតិទិនការងារឆ្នាំ២០២១

លោក អ៊ួង សំអឿន នាយកទីចាត់ការអន្តរវិស័យ នៃរដ្ឋបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែមេសា ឆ្នាំ២០២១ ដោយមានការចូលរួមពី លោកនាយករងទីចាត់ការ ប្រធាន អនុប្រធានការិយាល័យចំណុះ និងមន្រ្តីក្រោមឱវាទ។
កិច្ចប្រជុំ ពិភាក្សាទៅលើរបៀបវារៈ ដូចខាងក្រោម ÷

១.ការអនុវត្តការងារប្រចាំខែមេសា
២.បញ្ហាប្រឈម និងទិសការងារខែបន្ត
៣.ការផ្សព្វផ្សាយខ្លឹមសារកិច្ចប្រជុំ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត
៤.បញ្ហាផ្សេងៗ

លោកនាយកទីចាត់ការ បានណែនាំដល់ការិយាល័យចំណុះ និងមន្ត្រីទាំងអស់ ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបំពេញការងារស្នូល របស់ការិយាល័យនីមួយៗ តាមលក្ខខណ្ឌការងារដែលបានកំណត់ ស្របតាមគោលការណ៍ណែនាំស្តីពី តួនាទី ភារកិច្ច និងរបៀបរបបការងារ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ជាកិច្ចបញ្ចប់ លោកនាយកទីចាត់ការ និងជាប្រធានដឹកនាំកិច្ចប្រជុំ បានថ្លែងអំណរគុណ ដល់សមាជិក សមាជិកា ដែលបានចូលរួម និងបានក្រើនរំលឹកអំពីការអនុវត្តវិធានការ “៣ការពារ ៣កុំ និង ២ចូលរួម” ដើម្បីចូលរួមទាំងអស់គ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលនៃជំងឺកូវីដ-១៩ ផងដែរ៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    27/08/2026

    លោកវរៈសេនីយ៍ឯក គឹម សោភ័ណ្ឌណូរ៉ា ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ អញ្ជើញចូលរួមកិច្ចប្រជុំស្ដាប់របាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ អំពីកិច្ចការងារចុះត្រួតពិនិត្យតាមប៉ុស្តិ៍នគរបាលរដ្ឋបាល នៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    27/08/2026

    លោកស្រី ស៊ន មល្លិកា សមាជិកក្រុមប្រឹក្សាសង្កាត់ដងទង់ តំណាងលោកចៅសង្កាត់ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្តនៅសាលមហោស្រពខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    27/08/2026

    លោក សុខ សេង មេភូមិ៤ តំណាងលោកចៅសង្កាត់ដងទង់ បាននាំយកសំបុត្រមរណភាព និងសារចូលរួមរំលែកទុក្ខដល់គ្រួសារសព នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • មន្ទីរបរិស្ថាន/
    27/08/2026

    លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុងសហការជាមួយក្រុមហ៊ុន ខ្លាយមេត ផ្លាស រៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពី ក្រមបរិស្ថាន និងធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោម និងតំបន់រ៉ាមសារកោះកាពិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    27/08/2026

    មន្ត្រីសុខាភិបាលខេត្តកោះកុង ចំនួន ៤រូប បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយនូវមគ្គុទេសក៏ព្យាបាលគ្លីនិកផ្នែកវេជ្ជសាស្ត្រទូទៅ សល្យសាស្រ្ត វេជ្ជសាស្ត្រកុមារ សម្ភពនិងរោគស្រ្តី និងទន្តសាស្ត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាបាល  ធ្វើនៅសណ្ឋាគារ ភាពសុខុម ខេត្តកំពត។

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    លោក យ៉ាង រិទ្ធីរ៉ា នាយករងរដ្ឋបាលសាលាស្រុកបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ប្រចាំខែសីហាឆ្នាំ២០២៦ របស់រដ្ឋបាលស្រុកគិរីសាគរ ព្រមទាំងត្រួតពិនិត្យសេចក្ដីព្រាងកំណត់ហេតុប្រជុំសាមញ្ញលេីកទី២៦ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ នឹងកិច្ចការចាំបាច់មួយចំនួន