ព្រឹក ២៧ មេសា ២០២១
លោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្ត បាននដឹកនាំកិច្ចប្រជុំបន្ទាន់តាមប្រព័ន្ធ (Zoom Meeting ) ស្តីពីការចុះស្រង់ទិន្នន័យអង្កេតសេដ្ឋកិច្ច-សង្គមកិច្ចកម្ពុជា ប្រចាំខែឧសភា ឆ្នាំ២០២១ ដែលមានសមាសភាពចូលរួម÷ លោក ជា ស៊ីវត្រា អនុប្រធានមន្ទីរទទួលបន្ទុក លោក សំ ឡាយ ប្រធានការិយាល័យស្ថិតិ និងមន្ត្រី០២រូប។ កិច្ចប្រជុំនេះដែរ ទទួលបានការអញ្ជេីញចូលរួមជាគណៈអធិបតី÷ ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការ ក្រសួងផែនការ ព្រមទាំងមន្ទីរផែនការរាជធានីខេត្តទាំង២៥។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ថា ផ្អែកលេីសភាពការបច្ចុប្បន្ននៃការរីករាលដាលជំងឺកូវីដ-១៩ បានធ្វេីអោយប៉ះពាល់ដល់ប្រតិបត្តិការចុះសម្ភាសន៍ប្រមូលទិន្នន័យអង្កេតសេដ្ឋកិច្ច-សង្គមកិច្ចកម្ពុជា ឆ្នាំ២០២១ នៅតាមបណ្តារាជធានីខេត្តទាំង២៥ ដូចនេះ យេីងត្រូវការពិភាក្សាអោយបានច្បាស់លាស់មុននឹងអោយមន្ត្រីចុះស្រង់ទិន្នន័យនៅខែឧសភានាពេលខាងមុខនេះ។ ទន្ទឹមនឹងនេះ តម្រូវការទិន្នន័យខាងលេី គឺត្រូវការប្រេីប្រាស់ជាចាំបាច់តាមរដូវកាលប្រចាំខែ សម្រាប់ការគណនា អត្រាភាពក្រីក្រ និងគោលនយោបាយសេដ្ឋកិច្ច-សង្គមកិច្ចផ្សេងៗទៀត។