រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំក្រុមការងារចុះកំណត់ និងបោះបង្គោលព្រំប្រទល់ដីបម្រុងរបស់រដ្ឋ ស្ថិតក្នុងភូមិសាស្ត្រឃុំដងពែង

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំក្រុមការងារចុះកំណត់ និងបោះបង្គោលព្រំប្រទល់ដីបម្រុងរបស់រដ្ឋ ស្ថិតក្នុងភូមិសាស្ត្រឃុំដងពែង ដោយមានការចូលរួមពី តំណាងមន្ទីរបរិស្ថានខេត្ត អភិបាលរងស្រុក នាយករដ្ឋបាលស្រុក ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល កម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ អាជ្ញាធរឃុំដងពែង និងអ្នកពាក់ព័ន្ធផ្សេងទៀត នៅភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

ប្រភព: ប៊ួ សុភា

អត្ថបទទាក់ទង