រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង អនុវត្តសកម្មភាពការងារថែទាំ និងជួសជុលកំណាត់ផ្លូវជាតិលេខ៤៨ នឹងផ្លូវលេខ៤៨-៥ (វិថី សាយ ភូថង)

សកម្មភាពការងារថែទាំ និងការងារជួសជុលរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុងដូចខាងក្រោម៖

⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏និងកៅស៊ូCRS2 ត្រង់គ.ម ១២៨+០០០

⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨-៥ ( វិថី សាយ ភូថង ) សកម្មភាពស្រោចកៅស៊ូCRS2 រួចបាចថ្ម១២មម ត្រង់ ចន្លោះគ.ម ២១+០០០ - គ.ម ២២+០០០

⁃ បន្តការងារថែទាំខួបលើកំណាត់ផ្លូវជាតិលេខ៤៨-៥ សកម្មភាពស្រោចកៅស៊ូ CRS2 រួចបាចថ្ម១២មម ត្រង់គ.ម ០២+៩០០ - គ.ម ០៣+៤៤៧ ។

សូមជួបតែសុខសុវត្ថិភាព ក្នុងការធ្វើដំណើរ និងចៀសឆ្ងាយពីជំងឺកូវីដ១៩ សូមអរគុណ ៕

By : DPWTKK.

អត្ថបទទាក់ទង