រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិភាក្សាអំពីការអនុវត្តការងារ ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងភូមិសាស្រ្តខេត្តកោះកុង

រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិភាក្សាអំពីការអនុវត្តការងារ ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងភូមិសាស្រ្តខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាលើរបៀបវារ:មួយចំនួន ស្តីពីការអនុវត្តការងារ ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងភូមិសាស្រ្តខេត្តកោះកុង ដូចខាងក្រោម÷

១.សេចក្តីរាយការណ៍របស់រដ្ឋបាលក្រុង ស្រុក កងកម្លាំងទាំងបីប្រភេទ និងមន្ទីរ អង្គភាពពាក់ព័ន្ធ ស្តីពីការអនុវត្តការងារ ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធនីមួយៗ ទូទាំងខេត្ត
២.ការផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីដើម្បីបង្កើតយន្តការអនុវត្ត និងត្រួតពិនិត្យស្តីពីការពិន័យអន្តការណ៍ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត
៣.បញ្ហាផ្សេងៗ

ក្នុងកិច្ចប្រជុំនោះផងដែរ លោកជំទាវអភិបាលខេត្ត បានផ្តល់អនុសាសន៍ក្នុងការអនុវត្តបន្ត ជាអាទិ៍÷

-បន្ត និងពង្រឹង នូវកិច្ចសហប្រតិបត្តិការល្អ ដែលបាននឹងកំពុងប្រតិបត្តិ
-ធ្វើសម្រង់ស្ថិតិមធ្យោបាយ(យានយន្តដឹកជញ្ជូន) និងអត្តសញ្ញាណអ្នកបញ្ជាយានយន្ត ឲ្យបានច្បាស់លាស់ ហើយចំពោះស្ថិតិទូកនេសាទក្នុងមូលដ្ឋានស្រុកមណ្ឌលសីមា នគរបាលវរការពារព្រំដែនទឹក ពន្លឿនការងារ និងផ្តល់ស្ថិតិមករដ្ឋបាលខេត្ត
-ត្រូវរៀបចំ និងពង្រីកបន្ថែម មណ្ឌលចត្តាឡីស័កកម្រិត១ នៅតាមមូលដ្ឋានក្រុង ស្រុក ទូទាំងខេត្ត ហើយទន្ទឹមនឹងនោះ ត្រូវដាក់ស្នើជូនក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានក្រុង ស្រុកនីមួយៗ ពិនិត្យលទ្ធភាពក្នុងការជួយសម្របសម្រួល
-ចំពោះរដ្ឋបាលក្រុង ស្រុក ដែលខ្វះកំលាំង ដើម្បីការពារ ចូលរួមថែរក្សាសុខសុវត្ថិភាព សុខុមាលភាព និងសន្តិសុខសាធារណ: ត្រូវធ្វើផែនការប្រើប្រាស់កម្លាំង និងដាក់ស្នើមកខេត្ត ឲ្យបានឆាប់រហ័សបំផុត
-រដ្ឋបាលក្រុង ស្រុក ត្រូវបង្កើតក្រុមការងារ ដើម្បីចាត់ចែងអនុវត្ត ស្តីពីការពិន័យអន្តការណ៍ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងមូលដ្ឋានក្រុង ស្រុកនីមួយៗ ឲ្យបានល្អប្រសើរ និងជាការប្រញាប់

កិច្ចប្រជុំ ត្រូវបានបញ្ចប់ក្នុងថ្ងៃខែឆ្នាំដដែល ប្រកបដោយបរិយាកាសរីករាយ និងស្មារតីទទួលខុសត្រូវ៕

អត្ថបទទាក់ទង