រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំកិច្ចប្រជុំក្រុមការងារចុះកំណត់ និងបោះបង្គោលព្រំប្រទល់ដីបម្រុងរបស់រដ្ឋ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំដងពែង

វេលាម៉ោង ៨:៣០ នាទីព្រឹក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំកិច្ចប្រជុំក្រុមការងារចុះកំណត់ និងបោះបង្គោលព្រំប្រទល់ដីបម្រុងរបស់រដ្ឋ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំដងពែង ដោយមានការចូលរួមពីលោកអភិបាលរងស្រុក នាយករដ្ឋបាលស្រុក អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន នាយករងផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល កម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងលោកមេឃុំស្ដីទីដងពែង នៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។

ប្រភព: ប៊ួ សុភា

អត្ថបទទាក់ទង