ស្រុកកោះកុង: រដ្ឋបាលឃុំត្រពាំងរូង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ តាមការចង្អុលបង្ហាញរបស់លោកអភិបាលស្រុក និងលោកស្រីមេឃុំ លោក ទូច សុវណ្ណ សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំកម្លាំងរួមមាន: កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាល មេភូមិត្រពាំងរូង និងកម្លាំងប្រជាការពារភូមិ បានចុះផ្សព្វផ្សាយពីការការពារជំងឺកូវីដ-១៩ និងការតាមដានការចេញ-ចូល របស់ប្រជាពលរដ្ឋ នឹងបន្តផ្សព្វផ្សាយនូវសេចក្ដីជូនដំណឹង លេខ : ១១១/២១ ស្តីពីការផ្អាកលក់គ្រឿងស្រវឹង និងការជួបជុំផ្សេងៗ របស់រដ្ឋបាលខេត្តកោះកុង ជូនដល់អាជីវករ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ។
ប្រភព: សន សេង