/ / /

លោក សាង ស៊ីណេត អភិបាលរង និងជាប្រធានក្រុមការងារស្រាវជ្រាវកូវីដ១៩ស្រុកបូទុមសាគរ បាន ធ្វើការហាមឃាត់សកម្មភាពប្រមូលផ្តុំរបស់បុគ្គលិកផ្នែកលក់ចំនួន១១នាក់របស់ក្រុមហ៊ុនស្មាតSmart មកពីស្រុកស្រែអំបិលដែលបានចុះចែកស៊ីម និងផ្សព្វផ្សាយអំពីសេវាកម្មរបស់ខ្លួន ដោយបានធ្វើការណែនាំ អោយបញ្ឈប់សកម្មភាពរបស់ក្រុមហ៊ុនខាងលើ ដែលបានធ្វើសកម្មភាពក្នុងផ្សារ និងមូលដ្ឋានភូមិឃុំអណ្តូងទឹក

២៣/០៤/២០២១(វេលាម៉ោង ០៩:០០នាទីព្រឹក)

————————–

  លោក សាង ស៊ីណេត អភិបាលរង និងជាប្រធានក្រុមការងារស្រាវជ្រាវកូវីដ១៩ស្រុកបូទុមសាគរ បានធ្វើការហាមឃាត់សកម្មភាពប្រមូលផ្តុំរបស់បុគ្គលិកផ្នែកលក់ចំនួន១១នាក់របស់ក្រុមហ៊ុនស្មាតSmart មកពីស្រុកស្រែអំបិលដែលបានចុះចែកស៊ីម និងផ្សព្វផ្សាយអំពីសេវាកម្មរបស់ខ្លួន ដោយបានធ្វើការណែនាំ អោយបញ្ឈប់សកម្មភាពរបស់ក្រុមហ៊ុនខាងលើ ដែលបានធ្វើសកម្មភាពក្នុងផ្សារ និងមូលដ្ឋានភូមិឃុំអណ្តូងទឹក ព្រមទាំងបានណែនាំផ្សព្វផ្សាយនូវសេចក្តីសម្រេចលេខ០៣៣/២១ សសរ របស់រដ្ឋបាលខេត្តកោះកុងស្តីពីការបន្តហាមឃាតការធ្វើដំណើរ និងការបិទរមណីដ្ឋានទេសចរណ៍នៅទូទាំងខេត្តជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី១៩ និងសេចក្តីសម្រេចលេខ០៣១/២១សសរស្តីពីការពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរពតាមវិធានរដ្ឋបាល។ ក្រោយពីធ្វើការឃាតបញ្ចប់កម្មភាព និងណែនាំរួច ក៏អោយត្រលប់ទៅទីតាំងក្រុមហ៊ុនខាងលើវិញ ។

ប្រភព,រដ្ឋបាលស្រុកបូទុមសាគរ

————————–

ថ្ងៃសុក្រ ១២ កើត ខែពិសាខ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៤

ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១

April 23, 2021

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    24/03/2026

    លោក ស៊ុយ ស៊ុនហេង អភិបាលរងស្រុកមណ្ឌលសីមា បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសំណុំឯកសារព័ត៌មានសង្គម និងសេវាកម្មផ្តល់ថ្នាំ បង្ការដល់កុមារអាយុក្រោម២ឆ្នាំ នៅក្នុងមូលដ្ឋានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ (OD) ស្មាច់មានជ័យ

  • រដ្ឋបាលស្រុកគិរីសាគរ/
    24/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះណែនាំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងភូមិទាំងបី ភូមិតានី ភូមិភ្ញីមាស និងភូមិកៀនក្រឡាញ់ នៃឃុំភ្ញីមាស ដែលបានសាងសង់តូបឬលំនៅដ្ឋាន ជាប់ថ្នល់ជាតិ វិថីសាយភូថង

  • ហេង គីមឆន/
    24/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែង ដល់នវកាយរឹទ្ធិ នៅស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ

  • រដ្ឋបាលស្រុកថ្មបាំង/
    24/03/2026

    លោកវរសេនីយ៍ទោ ឡាវ ពន្លឺ អធិការ នៃអធិការដ្ឋាននគរបាលស្រុកថ្មបាំង បានដឹកនាំ លោកអធិការរងសេនាធិការ អធិការរងអន្តោប្រវេសន៍ អធិការរងកិច្ចការងារប៉ុស្តិ៍ ចូលរួមកិច្ចប្រជុំបូកសរុបសភាពការណ៍

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    24/03/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    24/03/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន