រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរឃុំចុះកោះកាពិ ចុះធ្វើការល្បាតត្រួតពិនិត្យតាមបណ្តាភូមិទាំងបីនៃរដ្ឋបាលឃុំកោះកាពិ ដើម្បីធ្វើការអប់រំបន្ថែមចំពោះប្រជាពលរដ្ឋណាដែលល្មើសនូវខ្លឹមសារដែលមានចែងក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត។

ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ នាល្ងាចថ្ងៃពុធ៩កើតខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ដោយអនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្តលេខ ១១១ /សជណ ចុះថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរឃុំកោះកាពិ បានដឹកនាំកម្លាំងប៉ុស្ថិ៍រដ្ឋបាល អាជ្ញាធរភូមិ កម្លាំងប្រជាការពារភូមិ ដោយបានការសហការណ៍ពីកម្លាំងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រឈរជើងចំំណុចឡាំដាំ និងកម្លាំងប៉ុស្ថិ៍នគបាលការពារព្រំដែនទឹកចំណុចឡាំដាំ ចុះធ្វើការល្បាតត្រួតពិនិត្យតាមបណ្តាភូមិទាំងបីនៃរដ្ឋបាលឃុំកោះកាពិ ដើម្បីធ្វើការអប់រំបន្ថែមចំពោះប្រជាពលរដ្ឋណាដែលល្មើសនូវខ្លឹមសារដែលមានចែងក្នុងសេចក្តីជូនដំណឹង។

ប្រភព: សន សេង

អត្ថបទទាក់ទង