នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ លោក ប្រាក់ គា អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំក្រុមការងារ សហការជាមួយកម្លាំងសមត្ថកិច្ច អាជ្ញាធរឃុំ ចុះផ្សព្វផ្សាយអប់រំដល់បងប្អូនប្រជាពលរដ្ឋ អាជីវករលក់ដូរ ក្នុងផ្សារស្រែអំបិល អំពីវិធានការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ "៣កុំ ៣ការពារ" របស់សម្ដេចតេជោ និងវិធានការនានារបស់ក្រសួងសុខាភិបាល នៅផ្សារស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភពៈ វឿន រិទ្ធី