ស្រុកកោះកុង: រដ្ឋបាលឃុំត្រពាំងរូង ថ្ងៃអាទិត្យ ៧កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ លោកស្រី កង ឡាយ មេឃុំ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ អាជ្ញាធរភូមិ និងប្រជាការពារភូមិ ចុះធ្វើការចាក់មេក្រូផ្សព្វផ្សាយស្តីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិធានការ ៣កុំ ៣ការពារ និងបានផ្សព្វផ្សាយជូនដល់អាជីវករ នូវសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង ស្តីពីការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងហាមឃាត់ការបង្កើតកម្មវិធីជួបជុំសប្បាយគ្រប់ទីកន្លែងក្នុងមូលដ្ឋានឃុំរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ។
ប្រភព: សន សេង