រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពចុះល្បាតតាមគោលដៅក្នុងស្រុកគិរីសាគរ

នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែ ពិសាខ ឆ្នាំ ឆ្លូវ
ទោសក័ ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃ ទី ១៥ ខែ មេសា ឆ្នាំ ២០២១
លោក ចេង មុនីរិទ្ធ អភិបាលស្រុក បានចាត់តាំងលោកអភិបាលរងស្រុក បែងចែកក្រុមការងារប្រចាំការក្នុងឱកាសបុណ្យប្រពៃណីជាតិខ្មែរ លោក ជា ប៊ុនធឿន អភិបាលរងស្រុក ជាប្រធានក្រុមវេនទី៣ បានចុះល្បាតតាមគោលដៅ ណែនាំអោយកម្លាំងល្បាត ជាពិសេសត្រួតពិនិត្យមើលតាមផែនេសាទ នឹងពិនិត្យមើលអ្នកចំណូលពីក្រៅមក ព្រមទាំងពេលល្បាតសូមផ្សព្វផ្សាយ៣កុំ នឹង៣ការពារ ជានិច្ច នឹងផ្សព្វផ្សាយតាមឧឃ្ឃោសនសព្ទ ពីវិធានការរបស់ក្រសួងសុខាភិបាល នឹងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេច ប្រមុខរាជរដ្ឋាភិបាល ៣កុំ នឹង៣ការពារតាមវត្តអារាម នឹងទីប្រជុំជន ទូទាំងឃុំ។

អត្ថបទទាក់ទង