ស្រុកកោះកុង: រដ្ឋបាលឃុំតាតៃក្រោម នៅថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០២១ លោក ធិន សម្បត្តិ បានដឹកនាំក្រុមការងារឃុំ រួមមាន: សមាជិកក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាល ប្រជាការពារ បានយកម៉ាស់ចនួន ០៥ប្រអប់ ជែល ០២ដប អាកុល ០៥លីត្រ ទៅប្រគេនព្រះចៅអធិការវត្តតាតៃភូមិដូង នៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម និងផ្សព្វផ្សាយពីវិធានការ ៣ការពារ ៣កុំ ជូនប្រជាពលរដ្ឋដែលយកចង្ហាន់មកវត្ត ។
ប្រភព: សន សេង




