ថ្ងៃអង្គារ ២កើត ខែពិសាខ ឆ្នាំជូត
ទោស័ក ព.ស ២៥៦៤
ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១
លោក សុខ ចេង មេឃុំកោះស្ដេច បានចុះត្រួតពិនិត្យប្រជាពលរដ្ឋដែលត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ ដោយមានការចូលរួមពី លោកគ្រូពេទ្យមណ្ឌលសុខភាពគិរីសាគរ លោកមេប៉ុស្តិ៍រដ្ឋបាល ស្មៀនឃុំ និងលោកមេភូមិ។ លោកមេឃុំ បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែធ្វើចត្តាឡីស័កនៅតាមផ្ទះ ត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ព្រមទាំងអនុវត្ត៣ការពារ ៣កុំ ដើម្បីចូលរួមទប់ស្កាត់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍យើង។
ប្រភព៖ រដ្ឋបាលឃុំកោះស្តេច






