រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលខេត្តកោះកុង ចុះពិនិត្យទីតាំងដីស្នើសុំកាត់ឆ្វៀលពីតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកថ្មបាំង

លោក សុខ សុទ្ធី អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារខេត្ត ដោយមានសមាសភាពចូលរួមមកពី មន្ទីរបរិស្ថានខេត្ត រដ្ឋបាលស្រុក ឃុំពាក់ព័ន្ធ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ជួបប្រជុំ និងចុះពិនិត្យទីតាំងដីស្នើសុំកាត់ឆ្វៀលពីតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកថ្មបាំង ខេត្តកោះកុង ចំនួន ៤ទីតាំង រួមមាន ÷

១.ទីតាំងទីលានចាក់សំរាម ទំហំ ១៦៩ ហិកតា
២.ទីតាំងដីបម្រុងសម្រាប់អភិវឌ្ឍន៍ឃុំថ្មដូនពៅ ទំហំ ៧០ហិកតា
៣.ទីតាំងប្រវត្តិសាស្រ្តយោធា ទំហំ ២០ ហិកតា
៤.ទីតាំងអតីតវាលស្រែរបស់ប្រជាពលរដ្ឋដែលធ្លាប់បង្កបង្កើនផល ទំហំ ៥៨ ហិកតា។

បន្ទាប់ពីកិច្ចប្រជុំ និងការពិនិត្យទីតាំងពីលើអាកាស (Aerial view inspection) រួចមក សំណើដែលបម្រើដល់ផលប្រយោជន៍រួមនេះ នឹងត្រូវលើកយកជារបៀបវារ: នៃកិច្ចប្រជុំបន្តទៀត ជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលជាអង្គការដៃគូ ក្នុងកិច្ចគាំពារបរិស្ថាន និងសត្វព្រៃ ដោយហេតុថាទីតាំងស្នើសុំខាងលើ គឺជាតំបន់ស្នូល នៃគម្រោងឥណទានកាបូន(Red+) ក្នុងស្រុកថ្មបាំង នៃខេត្តកោះកុង៕

អត្ថបទទាក់ទង