រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជា ក្រុមប្រតិបត្តិសាខា ផ្តល់ជូនអំណោយមនុស្សធម៍ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន តាមរយៈលោក ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យខេត្តកោះកុង ដល់ស្ត្រីទើបសម្រាលកូន មានជីវភាពខ្វះខាតដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង​ ៖ នៅថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ ក្រុមប្រតិបត្តិសាខា ផ្តល់ជូនអំណោយមនុស្សធម៍ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន តាមរយៈលោក ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យខេត្តកោះកុង ដល់ស្ត្រីទើបសម្រាលកូន មានជីវភាពខ្វះខាតដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកោះកុង ដែលអំណោយទាំងនេះអាចជួយដោះស្រាយការខ្វះខាតរបស់គាត់មួយកំរិត។

ជាមួយគ្នានោះលោក ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យខេត្តកោះកុង ព្រមទាំងមន្ត្រីមន្ទីរពេទ្យទាំងអស់ ជួសមុខឱ្យអ្នកជំងឺ(អ្នកទទួលអំណោយ)សូមគោរពថ្លែងអំណរគុណ និងបាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

តមកក្រុមការងារក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ ដោយផ្តោតលើសារគន្លឹះរបស់ក្រសួងសុខាភិបាល
“​ រស់នៅធម្មតា តាមបែបគន្លងថ្មី” និង
" ៣កុំ ៣ការពារ ២ចូលរួម"៖

  • ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
  • ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។
    -២ចូលរួម ៖ចូលរួមស្កេនកូដទីតាំង ចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ។និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺផ្តាសសាយធំ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សម្ភារដែលសាខាផ្តល់ជូនរួមមាន៖ អង្ករ២៥គក្រ មីជាតិ១កេស ត្រីខ១ឡូ ទឹកសុទ្ធឱរ៉ាល់១កេស អាវយឺត២ ព្រមទាំងថវិកា ៨០,០០០រៀល ដោយឡែក លោក ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបានផ្តល់សំលៀកបំពាក់កូនង៉ែតមួយចំនួនផងដែរ។

អត្ថបទទាក់ទង