រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញចុះពិនិត្យទីតាំងដីស្នើសុំចុះបញ្ជីស្ថិតនៅឃុំត្រពាំងរូង ស្រុកកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តខេត្តកោះកុង បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីដែលលោក លឹម ខា តំណាងប្រជាពលរដ្ឋ៩គ្រួសារ ស្នើសុំចុះបញ្ជីដីធ្លី ស្ថិតនៅភូមិព្រែកអង្គុញ ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។ បន្ទាប់ពីចុះពិនិត្យទីតាំងដីនេះរួច ក្រុមការងារ​នឹង​យកនិយាមកានៃទីតាំងដីនេះមកប្រជុំពិភាក្សា ពិនិត្យផ្ទៀងផ្ទាត់បន្ថែមទៀត​។
ក្រុមការងារចូលរួមចុះពិនិត្យទីតាំងដីនេះរួមមាន លោកនាយកទីចាត់ការអន្តរវិស័យ រដ្ឋបាលស្រុកកោះកុង តំណាងមន្ទីរបរិស្ថាន និងក្រុមការងារអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។
ប្រភព៖ ទីចាត់ការអន្តរវិស័យសាលាខេត្តកោះកុង

អត្ថបទទាក់ទង