/ / /

លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា ដឹកនាំក្រុមការងារ សហការជាមួយ អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ មនុស្សធម៌ផ្តល់ជូនគ្រួសារស្ត្រី ទើបសម្រាលកូន

សាខា កក្រក ខេត្តកោះកុង ៖ នៅថ្ងៃព្រហស្បត្តិ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១
លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា បានចាត់អោយ លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា ដឹកនាំក្រុមការងារ សហការជាមួយ អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ មនុស្សធម៌ផ្តល់ជូនគ្រួសារស្ត្រី ទើបសម្រាលកូន ជួបការលំបាក​ ឈ្មោះ ទៀង គឹមហ៊ួ រស់នៅក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

នាឱកាសនោះលោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា និងក្រុមការងារ បាន ពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការ អនុសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសសុខភាពមាតា ទារក និងកុមារ ជួបការលំបាកដូចពេលនេះ ដោយ មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

ក្រុមការងារបានអំពាវនាវឱ្យស្ត្រីមានផ្ទៃពោះ ស្ត្រីជាមាតា ស្ត្រីក្នុងវ័យបន្តពូជ ចូលរួមអនុវត្តតាម អនុសាសន៍ក្នុងការថែទាំសុខភាពម្តាយនិងកូនក្នុងបរិបទ «រស់នៅធម្មតាតាមបែបគន្លងថ្មី» របស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវស្ថានភាព សុខភាពមាតា ទារក និងកុមារនៅកម្ពុជា និងត្រូវចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ តាមករណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សម្ភារដែលអនុសាខាផ្តល់ជូនរួមមាន៖ អង្ករ១៥គ.ក គ្រឿងឧបភោគបរិភោគ០១កញ្ចប់ ទឹកសុទ្ធ៣យួរ និងថវិកា៥០.០០០រៀល។
ដោយឡែកឃុំប៉ាក់ខ្លងបានឧបត្ថម្ភចំនួនថវិកាចំនួន៥០.០០០រៀលផងដែរ ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    25/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    25/05/2026

    លោក អ៊ុំ វុទ្ធី ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកថ្មបាំង បានចុះបើកប្រអប់សំបុត្រ នៅឃុំឫស្សីជ្រុំ និងឃុំតាទៃលើ នៃស្រុកថ្មបាំង

  • រដ្ឋបាលស្រុកថ្មបាំង/
    25/05/2026

    លោក ទុំ នី អភិបាលស្ដីទីស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការដាក់ឱ្យប្រើប្រាស់លេខកូដសេវាថ្មីសម្រាប់កម្រងសេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ

  • ហេង គីមឆន/
    25/05/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិនិត្យអំពីការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ធ្វើយ៉ាងណាជំរុញបន្ថែមឱ្យការងារទទួលបានលទ្ធផលល្អប្រសើរ

  • ហេង គីមឆន/
    25/05/2026

    លោកឧត្តមសេនីយ៍ទោ គង់មនោ ស្នងការនគរបាលខេត្តកោះកុង ដឹកនាំលោកស្នងការរង និងនាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធព្រមទាំងលោកអធិការនគរបាលក្រុង ស្រុកទាំង៧ អញ្ជើញចូលរួមពិធីផ្សព្វផ្សាយសេចក្ដីណែនាំលេខ ០៧៤ ស.ណ.ន ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ស្ដីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់

  • ហេង គីមឆន/
    25/05/2026

    ទិដ្ឋភាព ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង