សាខា កក្រក ខេត្តកោះកុង ៖ សប្បុរសជនបាន ឧបត្ថម្ភថវិកា សរុបចំនួន ១,០០០ ដុល្លារ តាមរយៈ ឯកឧត្តមឧត្តមសេនីយ៍ឯក សឿន រឿត អនុប្រធានកិត្តិយសសាខា ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២១ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ”។
ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ៖
១)ឧត្តមសេនីយ៍ឯក សឿន រឿត អនុប្រធានកិត្តិយសសាខា ឧបត្ថម្ភថវិកា ៥០០ដុល្លារ ។
២) លោកជំទាវ អ៉ី នារីណេត ភរិយាអនុប្រធានកិត្តិយសសាខា ឧបត្ថម្ភថវិកា ៥០០ដុល្លារ ។
បានបរិច្ចាគជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ៕