ស្រុកកោះកុង: រដ្ឋបាលឃុំត្រពាំងរូង ថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី០៧ ខែមេសា ឆ្នំា២០២១ លោកស្រី កង ឡាយ មេឃុំត្រពាំងរូង បានដឹកនាំក្រុមការងាររួមមាន: សមាជិកក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមន្ត្រីមណ្ឌលសុខភាពត្រពាំងរូង ចុះវាស់កម្តៅប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ ស្ថិតនៅភូមិត្រពាំងរូង និងបន្តតាមដានប្រជាពលរដ្ឋចេញ-ចូលក្នុងមូលដ្ឋានឃុំ ។ ជាលទ្ធផលពុំមានប្រជាពលរដ្ឋចំណូលស្រុកចូលមកក្នុងឃុំទេ។
ប្រភព: សន សេង