/ / /

លោក ហាក់ ឡេង អភិបាលស្រុក និងជាប្រធានគណៈម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារ សហការជាមួយ អាជ្ញាធរឃុំអណ្តូងទឹក បានចុះសួរសុខទុក្ខនាំអំណោយសង្គ្រោះបឋម ជូនប្រជាពលរដ្ឋ ដែលរងគ្រោះមហន្តរាយខ្យល់កន្រ្ទាក់ ចំនួន ១៧គ្រួសារ

០៧ /មេសា/២០២១ វេលាម៉ោ ៩:៣០នាទីព្រឹក

==========================

លោក ហាក់ ឡេង អភិបាលស្រុក និងជាប្រធានគណៈម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារ សហការជាមួយ អាជ្ញាធរឃុំអណ្តូងទឹក បានចុះសួរសុខទុក្ខនាំអំណោយសង្គ្រោះបឋម ជូនប្រជាពលរដ្ឋ ដែលរងគ្រោះមហន្តរាយខ្យល់កន្រ្ទាក់ ចំនួន ១៧គ្រួសារ កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ខូតខាត ស័ង្កសី ម៉ែត្រចំនួន ២៩សន្លឹក សង្ក័សី ធម្មតា ២០៨ សន្លឹក ហ្វីប្រូចំនួន ១៨០សន្លឹក ស្ថិតនៅភូមិតាមាឃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុងដោយក្រុមការងារអនុសាខាចុះសង្គ្រោះបថម ១/ ស្រង់របាយការណ៍រងគ្រោះបថម ២/ ប្រក់តង់បណ្តោះអាសន្ត ដើម្បីគាត់បានស្នាក់នៅសិន ៣/ ផ្តល់ជូនគ្រឿងឧបភោគបរិភោគ ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោក ហាក់ ឡេង ប្រធានគណៈម្មាធិការអនុសាខា និងក្រុមការងារបានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណ:កម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ហើយសូមសម្តែងនូវការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែងបង្ករដោយគ្រោះធម្មជាតិដែលអាចកើតឡើងជាយថាហេតុ ។

ទន្ទឹមនេះលោក ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្ករឱ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវថែ រក្សាសុខភាព និងមានអនាម័យឱ្យបានស្អាតល្អក្នុងការរស់នៅ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង

” ៣កុំ ៣ការពារ ២ចូលរួម”៖

– ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។

– ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។

-២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ។

សម្ភារដែលអនុសាខាផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖អង្ករ២០គក្រ ត្រីខ១ឡូ តង់១ គ្រឿងឧបភោគបរិភោគ១កញ្ចប់ អាវយឺត២ ម៉ាស់១ដុំ ។ដោយឡែកលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ផ្តល់ជូនថវិកា ៣,១៥០,០០០ រៀល ផងដែរ ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

========================

ថ្ងៃពុធ ១០ រោច ខែចេត្រ ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៤

ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១

April 7, 2021

ទិវាសុខភាពពិភពលោក (World Health Day)

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    04/06/2026

    ឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម វណ្ណា បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    04/06/2026

    ឯកឧត្តមឧត្តមសេនីយ៍ទោ ចាន់ សារឿន បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    04/06/2026

    នាយឧត្តមសេនីយ៍ យឿង សុខុន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជា​អនុប្រធានកិត្តិយស​បរិច្ចាគថវិកាចំនួន ២,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    04/06/2026

    ដែនគនរ (កោះទទឹង) បរិច្ចាគថវិកាចំនួន ៣,០០០ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    04/06/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមជាមួយ ឯកឧត្តម បែន រ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ និងជាប្រធានក្រុមការងារប្រតិបត្តិខេត្តកោះកុង​ ដឹកនាំ​កិច្ចប្រជុំពាក់ព័ន្ធនឹងវិវាទដីធ្លីនិង/ឬសំណើ ដែលប្រជាពលរដ្ឋបានដាក់ទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងភូមិសាស្ត្រខេត្តកោះកុង

  • ហេង គីមឆន/
    04/06/2026

    លោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង បរិច្ចាគថវិកាចំនួន ៥០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦