មន្ទីរបរិស្ថានខេត្តកោះកុង÷ នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ លោក អ៊ុល រ៉ាន់ ប្រធានការិយាល័យដែនជម្រកសត្វព្រៃ និងមន្ត្រី៣រូបទៀតនៃមន្ទីរបរិស្ថានខេត្ត បានចូលរួមកិច្ចប្រជុំស្តីពី ការបង្កើតក្រុមការងារចុះបោះបង្គោលព្រំដីដែលជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងដីសម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធជូនប្រជាជន នៅសាលាក្រុងខេមរៈភូមិន្ទ ក្រោមការដឹកនាំកិច្ចប្រជុំដោយលោក ឈេង សុវណ្ណដា អភិបាលនៃគណៈអភិបាលក្រុងខេមរភូមិន្ទ ដោយមានការអញ្ជើញចូលរួមមាន៖
១. មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់
២. នគរបាលក្រុង
៣. កងរាជអាវុធហត្ថក្រុង
ការងារចុះបោះបង្គោលព្រំដីដែលជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងដីសម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធជូនប្រជាជនចាប់ផ្តើមពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ តទៅ ។
រៀបរៀងអត្ថបទដោយ ៖ លោក វុធ ច័ន្ទដារ៉ូ