រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាលស្រុក និង លោកស្រី សម្បូរ សុភា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានចុះពិនិត្យទីតាំង ជីកអណ្តូងលូ និងការលួចចាក់ដីដោយគ្មានការអនុញ្ញាត នៅចំណុចទីលានទាត់សីឃុនផែន

ព្រឹកថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ លោក ប្រាក់ វិចិត្រ អភិបាលនៃគណ:អភិបាលស្រុកមណ្ឌលសីមា និង លោកស្រី សម្បូរ សុភា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកោះកុង និងមានការចូលរួមពីសំណាក់ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង អនុប្រធានភូមិនាងកុក បានចុះពិនិត្យទីតាំង ជីកអណ្តូងលូ និងការលួចចាក់ដីដោយគ្មានការអនុញ្ញាត នៅចំណុចទីលានទាត់សីឃុនផែន ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ក្នុងការចុះពិនិត្យនេះ លោកអភិបាលស្រុក បានចាត់តាំងអោយ អាជ្ញាធរឃុំភូមិស្រាវជ្រាវបន្ទាន់ រកអ្នកពាក់ព័ន្ធ ដើម្បីចាត់វិធានការអោយកាយចេញជាបន្ទាន់ និងស្តារព្រៃឡើងវិញ ។

អត្ថបទទាក់ទង