សាខា កក្រក ខេត្តកោះកុង ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសុខភាពបងប្អូន ពុកម៉ែ ប្រជាពលរដ្ឋនៅតាមសហគមន៍ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងដើម្បីចូលរួមការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ខណៈព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈកំពុងបន្តផ្ទុះរាលដាលជាបន្តបន្ទាប់ នៅថ្ងៃ០៦ ខែមេសា ឆ្នាំ ២០២១ នេះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ លោក ឡុច ភិរ័ក្ស នាយករងសាខា ដឹកនាំមន្ត្រីប្រតិបត្តិសាខាសហការជាមួយ ក្រុមការងារអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ និងស្រុកគិរីសាគរ បានដឹកនាំ កម្លាំងអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម ក្រុមកាងារកាកបាទក្រហមឃុំ រួមជាមួយអាជ្ញាធរមូលដ្ឋាន សរុបចំនួន ២៥ នាក់ ស្រី ១២ នាក់ បន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ រស់នៅក្នុងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ឃុំភ្ញីមាស ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ដែលក្រុមការងារបានផ្សព្វផ្សាយដល់គ្រួសារចំនួន ១៨០ គ្រួសារស្មើហ្នឹង ២៥៨ នាក់ស្រី ១១០នាក់ ។
ក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ ក្រុមការងារផ្សព្វផ្សាយ ស្តីពីវិធានការការពារ និងរក្សាអនាម័យ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលរួមមាន រស់នៅធម្មតា តាមបែបគន្លងថ្មី” និង
” ៣កុំ ៣ការពារ ២ចូលរួម”៖









