/ / /

លោក ហាក់ ឡេង អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ និងលោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរង និងជាអនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានចូលរួមសហការជាមួយសាខាកាកបាទបាទក្រហមខេត្ត ដឹកនាំ កម្លាំងអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម ក្រុមកាងារកាកបាទក្រហមឃុំ រួមជាមួយអាជ្ញាធរមូលដ្ឋាន សរុបចំនួន ២០នាក់ ស្រី ១៥នាក់ ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ

ថ្ងៃទី០៥-០៦ ខែមេសា ឆ្នា២០២១

========================

លោក ហាក់ ឡេង អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ និងលោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរង និងជាអនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានចូលរួមសហការជាមួយសាខាកាកបាទបាទក្រហមខេត្ត ដឹកនាំ កម្លាំងអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម ក្រុមកាងារកាកបាទក្រហមឃុំ រួមជាមួយអាជ្ញាធរមូលដ្ឋាន សរុបចំនួន ២០នាក់ ស្រី ១៥នាក់ ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ រស់នៅក្នុងនិងឃុំអណ្តូងទឹក(អាជីវករផ្សារអណ្តូងទឹក) ភូមិជីមាល ស្រុកបូទុមសាគរ ខេត្តកោះកុង ។

ក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ ក្រុមការងារផ្សព្វផ្សាយ ស្តីពីវិធានការការពារ និងរក្សាអនាម័យ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលរួមមាន រស់នៅធម្មតា តាមបែបគន្លងថ្មី” និង

” ៣កុំ ៣ការពារ ២ចូលរួម”៖

– ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។

– ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។

-២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។

និងសារសំខាន់ៗមួយចំនួនទៀតរួមមាន៖

១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល ។

២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ។

៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ។

៤.ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។

៥.បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ។

៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ ។

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ។

ក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ ក្រុមការងារផ្សព្វផ្សាយបានប្រើប្រាស់ កឹបផ្ទាំងរូបភាពផ្សព្វផ្សាយ ៥០សន្លឹក ប័ណ្ណផ្សព្វផ្សាយសន្លឹកបត់ ១០០សន្លឹក ប័ណ្ណផ្សព្វផ្សាយសន្លឹកតូច ១០០សន្លឹក ផ្តល់សាប៊ូដុំ៥០ និង ប្រើប្រាស់មេក្រូ១ សម្រាប់ចាក់សារសំឡេង ផ្សព្វផ្សាយ

ជាមួយគ្នានោះដែរក្រុមការងារក៏បានផ្សព្វផ្សាយអោយបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

======================

ថ្ងៃអង្គារ ៩ រោច ខែចេត្រ ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៤

ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១

April 6, 2021

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    11/03/2026

    សកម្មភាពក្រុមគ្រូពេទ្យផ្នែកវះកាត់ នៃមន្ទីពេទ្យបង្អែកខេត្តកោះកុង សហការជាមួយក្រុមគ្រូពេទ្យជំនាញឯកទេសទេស រោគស្ត្រី ស្ម័គ្រចិត្ត ជនជាតិបារាំង មកពីប្រទេសបារាំង ផ្ដល់ការព្យាបាលដោយការវះកាត់ជំងឺរោគស្ត្រី ជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    11/03/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    11/03/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    11/03/2026

    ឯកឧត្ដម​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្តកោះកុង និងសហការី បានជួបពិភាក្សាជាមួយក្រុមការងារ​នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ស្ដីពីគម្រោងសិក្សាស្រាវជ្រាវដែលមានចំណងជើង ថា «ការវាយតម្លៃហានិភ័យ លើការឆ្លងក្នុងសហគមន៍ នៃជំងឺឆ្លងជាប្រចាំច្រើនប្រភេទ ក្នុងបរិបទសុខភាព តែមួយ (RACSMEI)» របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅខេត្តកោះកុង​

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/03/2026

    លោក រ៉ូវ រតន:សម្បត្តិ សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ និងជាប្រធានគណ:កម្មការគ្រប់គ្រងសាលារៀនវិទ្យាល័យកោះស្ដេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទេទិវាជាតិអំណាន លើកទី១១ ក្រោមប្រធានបទ សំណេរ និងអំណានក្នុងបរិបទថ្មី និងសុខភាពពិភពលោក

  • រដ្ឋបាលស្រុកស្រែអំបិល/
    11/03/2026

    លោកជា ចន្ទ័កញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគម  អតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តកោះកុង