ស្រុកកោះកុង: រដ្ឋបាលឃុំជ្រោយប្រស់ ថ្ងៃអង្គារ ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ លោក ពុំ ធឿន ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ បានបើកកិច្ចប្រជុំស្តីពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងការត្រៀមប្រយុទ្ធប្រឆាំងការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នាថ្ងៃបុណ្យខាងមុខ ។ សមាសភាពចូលរួមមាន: សមាជិកក្រុមប្រឹក្សាឃុំ ប្រធានប៉ុស្តិ៍សុខភាពឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លោក លោកស្រី មេភូមិ និងគណៈកម្មការអាចារ្យវត្តជ្រោយប្រស់ សរុប ១៥នាក់ ស្រី ០៥ នាក់។
ប្រភព: សន សេង