/ / /

លោក សុខ ភិរម្យ អភិបាលរងស្រុកកោះកុង ដឹកនាំ​ក្រុមការងារ​ ចុះត្រួតពិនិត្យតាមដានយកកម្តៅ និង​រៀបចំ​ទិតាំង​ធ្វើ​ចត្តាឡីស័ក​ជនជាតិចិន នៅឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង​

ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃអង្គារ ៩ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ យោងតាមលិខិតជូនដំណឹងរបស់​រដ្ឋបាល​ខេត្តកោះកុង ស្តីពី ការអនុញ្ញាតឱ្យបុគ្គលិក ០៣នាក់ ចូលទៅកាន់ Tatai Resort ខេត្តកោះកុងនិងតាមការចាត់តាំងរបស់លោកអភិបាលស្រុកកោះកុង លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង​ បានដឹកនាំ​ក្រុមការងារថ្នាក់ស្រុក និងឃុំតាតៃក្រោម សហការជាមួយ​ក្រុមការងារ​មន្ទីរ​សុខាភិបាល​ខេត្ត​ ចុះត្រួតពិនិត្យ​តាមដាន​យកកម្តៅជនជាតិចិនចំនួន ០៣នាក់ (ប្រពន្ធនិងកូន) ដែលជាបុគ្គលិកក្រុមហ៊ុនយូញៀន ឌីវេឡុបមេន ក្រុម ខូ អិលធីឌី ចូលមក Tatai Resort តាមឧទ្ធម្ភាគចក្រ(Airbus​EC135P2+SNO6B0) ដែលបានមកដល់តាតៃរីសត ហើយក្រុមការងារបានអនុវត្តភារកិច្ចតាមការណែនាំ និងបានណែនាំដល់ពួកគាត់ក្នុងការអនុវត្តនូវវិធានសុខាភិបាល និងយន្តការចត្តាឡីស័ក នៅក្នុងបរិវេណសណ្ឋាគារដែលគាត់រស់នៅតាមការរៀបចំរបស់ក្រុមការងារ នៅក្នុង​ភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង​។​

អត្ថបទផ្សេងទៀត

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    28/08/2026

    វគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ។

  • មន្ទីរបរិស្ថាន/
    28/08/2026

    លោក តាន់ ម៉េងហួរ នាយកតំបន់រ៉ាមសារកោះកាពិ បានចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន កម្លាំងមន្ត្រីប៉ុស្តិ៍នគរបាល សហគមន៍ និងលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ដើម្បីប្រមូលសំរាមតាមដងផ្លូវសាធារណៈ និងផ្សព្វផ្សាយអប់រំអំពីអនាម័យបរិស្ថាន នៅក្នុង ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/08/2026

    រដ្ឋបាលឃុំភ្ញីមាស លោក សន សាវ ជំទប់ទី២ បានចូលរួមជាគណៈអធិបតី ក្នុងវិធីបិទវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា(ហូកា) លើជំនាញគេហកិច្ច(House Keeping)

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    28/08/2026

    លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការអធិការកិច្ច រោងចក្រ សហគ្រាស និងសិប្បកម្ម​ តាមប្រព័ន្ធអនឡាញ​ Zoom Cloud Meeting

  • ហេង គីមឆន/
    28/08/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១០ គ.ជ.ប.ស.ណ.ន ស្តីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការ ឆ្នាំ២០២៥ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    28/08/2026

    លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល​ ស្តីពីការលើកកម្ពស់តួនាទី និងការអភិវឌ្ឍសមត្ថភាពយេនឌ័រក្នុងវិស័យកសិកម្ម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង