/ / /

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញចុះពិនិត្យទីតាំងដី ដែលរដ្ឋបាលខេត្ត ឱ្យលោកស្រី លាង ហ៊ីម កាយអាចម៍ដីចាក់រំលោភចូលដីរដ្ឋចេញវិញ

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញចុះពិនិត្យទីតាំងដី ដែលរដ្ឋបាលខេត្ត ឱ្យលោកស្រី លាង ហ៊ីម កាយអាចម៍ដីចាក់រំលោភចូលដីរដ្ឋចេញវិញ

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានចុះពិនិត្យទីតាំងដីស្ថិតនៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលរដ្ឋបាលខេត្តឱ្យលោកស្រី លាង ហ៊ីម (ហៅ ម៉ា ហ្គោល)កាយអាចម៍ដីដែលចាក់រំលោភចូលដីរដ្ឋធ្វើឱ្យខូចខាតព្រៃកោងកាងចេញវិញ។ ការចុះពិនិត្យទីតាំងនេះ មានការចូលរួមពីលោកអភិបាលស្រុកមណ្ឌលសីមា លោកស្រីមេឃុំទួលគគីរ និងលោកមេភូមិទួលគគីរក្រោម។ តាមការពិនិត្យជាក់ស្តែងឃើញថា ទីតាំងដីដែលរដ្ឋបាលខេត្តតម្រូវឱ្យកាយចេញវិញនោះ ត្រូវបានលោកស្រី លាង ហ៊ីម កាយចេញវិញហើយ នៅសល់តិចតួចដែលកាយមិនទាន់អស់ ដូចស្ថានភាពដើម។
ក្នុងការចុះពិនិត្យទីតាំងដីជាក់ស្តែងនេះ លោក សុខ សុទ្ធី អភិបាលរងខេត្ត បានធ្វើការណែនាំដល់លោកអភិបាលស្រុក លោកស្រីមេឃុំ និងមេភូមិដូចខាងក្រោម :
១-ត្រូវតាមដាន ត្រួតពិនិត្យ និងឱ្យលោកស្រី លាង ហ៊ីម កាយអាចម៍ដែលនៅសេសសល់ចេញវិញឱ្យអស់ តាមទំហំដែលរដ្ឋបាលខេត្តបានកំណត់
២-ត្រូវតាមដាន ត្រួតពិនិត្យ និងឱ្យលោកស្រី លាង ហ៊ីម ដាំដើមកោងកាង និងថែរក្សាព្រៃកោងកាងឡើងវិញ
៣-ក្នុងនាមអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងការទប់ស្កាត់ តាមដាន ត្រួតពិនិត្យ និងចាត់វិធានការចំពោះអ្នកទន្ទ្រានកាន់កាប់ដីរដ្ឋឱ្យបានម៉ឺងម៉ាត់។
ប្រភព ៖ ទីចាត់ការអន្តរវិស័យសាលាខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងទិន្នន័យសំណង់បណ្ដោះអាសន្ន នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ទូច សុវណ្ណ ជំទប់ទី២ នៃឃុំត្រពាំងរូង បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តកោះកុង។

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្តជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសាមហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ហួន ណាក់ ជំទប់ទី២ តំណាងលោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ បានអញ្ជើញចូលរួមអញ្ជើញចូលរួមក្នុងវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងជាប្រធានក្រុមកាកបាទក្រហមកម្ពុជាឃុំ បានអញ្ជើញចូលរួមកម្មពិធីប្រកាសកែសម្រួល និងតែងតាំងសមាសភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខា ស្រុកកោះកុង ។

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្ញីមាស បានចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ចំនួន ១២នាក់ ស្រី ៥នាក់