រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកគិរីសាគរចុះផ្សព្វផ្សាយ អំពីវិធានការ ការពារជំងឺកូវីដ ១៩ និងសារណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងសារជម្រុញឲ្យប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ នៅតាមមណ្ឌលសុខភាព

………………………………………………………

លោក ចេង មុនីរិទ្ធ អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានចាត់លោក ទួន ឪទី អភិបាលរងស្រុក នឹងជាអនុប្រធានសាខាកាកបាទក្រហមកម្ពុជាស្រុក បានដឹកនាំក្រុមការងារកាកបាទក្រហមឃុំ សហការជាមួយក្រុមការងារកាកបាទក្រហមខេត្ត ចុះផ្សព្វផ្សាយ អំពីវិធានការ ការពារជំងឺកូវីដ ១៩ និងសារណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងសារជម្រុញឲ្យប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ នៅតាមមណ្ឌលសុខភាព ឲ្យបានទាន់ពេលវេលា ស្របតាមផែនការរបស់រាជរដ្ឋាភិបាល ។
ដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់ ការឆ្លងរាលដាលជំងឺកូដ១៩ នៅក្នុងសហគមន៍ ។ ប្រភព យ៉ាង រិទ្ធីរ៉ា

……………………………………………………….
ថ្ងៃអង្គារ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ០៦ខែមេសាឆ្នាំ២០២១
April 06.04.2021

អត្ថបទទាក់ទង