/ / /

ក្រុមការងារបច្ចេកទេស នៃទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត និងក្រុមប្រឹក្សា​ឃុំពាមក្រសោប បានចុះត្រួតពិនិត្យ និងវាយតម្លៃ និងសិក្សាគម្រោងឆ្នាំ២០២១ របស់រដ្ឋបាលឃុំពាមក្រសោប

ក្រុមការងារបច្ចេកទេស នៃទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត មន្រ្តីរដ្ឋបាលស្រុក និងក្រុមប្រឹក្សា​ឃុំពាមក្រសោប ÷
១/-បានចុះត្រួតពិនិត្យ និងវាយតម្លៃគម្រោងផ្លូវបេតុងអាមេ ១ ខ្សែ ប្រវែង ៣១៨ ម៉ែត្រ ទទឹង ៥ ម៉ែត្រ(គម្រោងឆ្នាំ២០២០) ស្ថិតនៅភូមិ២ ក្រោយបញ្ចប់ការងារសាងសង់ ១០០%
២/-ចុះត្រួតពិនិត្យ និងវាយតម្លៃគម្រោងផ្លូវបេតុងមានជើង១ខ្សែ ប្រវែង ៩០.៥ ម៉ែត្រ ទទឹង ២.២ ម៉ែត្រ ស្ថិតនៅភូមិ១ (គម្រោងឆ្នាំ២០១៨) ក្រោយការធានា៦ខែ នៃកិច្ចសន្យា
៣/-ចុះពិនិត្យវាយតម្លៃគម្រោងសំណង់ការពារហូរច្រោះច្រាំង ប្រវែង ៣១៧ ម៉ែត្រ ស្ថិតនៅភូមិ២ (គម្រោងឆ្នាំ២០១៩) ក្រោយការធានា៦ខែ នៃកិច្ចសន្យា
៤/- ចុះសិក្សាផលប៉ះពាល់ និងបច្ចេកទេសគម្រោងផ្លូវបេតុងអាមេ១ខ្សែ ប្រវែង ៣៣៨ ម៉ែត្រ ទទឹង ៥ ម៉ែត្រ ស្ថិតនៅភូមិ២ ដែលជាគម្រោងបន្តឆ្នាំ២០២១។ ជាលទ្ធផលការចុះត្រួតពិនិត្យ និងវាយតម្លៃគម្រោងឆ្នាំចាស់ និងការសិក្សាគម្រោងឆ្នាំ២០២១ ត្រូវបានអនុវត្តដោយរលូន ដោយមានការសហការពីក្រុមហ៊ុនអ្នកទទួលការ និងម្ចាស់គម្រោង(រដ្ឋបាលឃុំពាមក្រសោប)៕

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    11/03/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    11/03/2026

    ឯកឧត្ដម​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្តកោះកុង និងសហការី បានជួបពិភាក្សាជាមួយក្រុមការងារ​នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ស្ដីពីគម្រោងសិក្សាស្រាវជ្រាវដែលមានចំណងជើង ថា «ការវាយតម្លៃហានិភ័យ លើការឆ្លងក្នុងសហគមន៍ នៃជំងឺឆ្លងជាប្រចាំច្រើនប្រភេទ ក្នុងបរិបទសុខភាព តែមួយ (RACSMEI)» របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅខេត្តកោះកុង​

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/03/2026

    លោក រ៉ូវ រតន:សម្បត្តិ សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ និងជាប្រធានគណ:កម្មការគ្រប់គ្រងសាលារៀនវិទ្យាល័យកោះស្ដេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទេទិវាជាតិអំណាន លើកទី១១ ក្រោមប្រធានបទ សំណេរ និងអំណានក្នុងបរិបទថ្មី និងសុខភាពពិភពលោក

  • រដ្ឋបាលស្រុកស្រែអំបិល/
    11/03/2026

    លោកជា ចន្ទ័កញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគម  អតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តកោះកុង

  • ហេង គីមឆន/
    10/03/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃចន្ទ ២រោច ខែបុស្ស ឆាំ្នម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆាំ្ន២០២៦ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្គុំ ផ្ទះសំណាត់ និងបន្ទប់ជួល