ថ្ងៃច័ន្ទ ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១
នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង និងមន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង ០១ រូប បានចុះប្រជុំរៀបចំបង្កើតបណ្តុំ នឹងរៀបចំរចនាសម្ព័ន្ធ អាជីវកម្មចិញ្ចឹមត្រី ស្ថិតនៅក្នុងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានអ្នកចូលរួមសរុប ៤១ នាក់ ស្រី ០៤នាក់។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង