/ / /

លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាសាខា ដឹកនាំមន្ត្រីប្រតិបត្តិសាខាសហការជាមួយ ក្រុមការងារអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល ស្រុកថ្មបាំង និងស្រុកបូទុមសាគរ បានដឹកនាំ កម្លាំងអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម ក្រុមកាងារកាកបាទក្រហមឃុំ រួមជាមួយអាជ្ញាធរមូលដ្ឋាន យុវជនសសយក ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ

លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាសាខា ដឹកនាំមន្ត្រីប្រតិបត្តិសាខាសហការជាមួយ ក្រុមការងារអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល ស្រុកថ្មបាំង និងស្រុកបូទុមសាគរ បានដឹកនាំ កម្លាំងអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម ក្រុមកាងារកាកបាទក្រហមឃុំ រួមជាមួយអាជ្ញាធរមូលដ្ឋាន យុវជនសសយក សរុបចំនួន ៥០ នាក់ ស្រី ២៣ នាក់ បន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ រស់នៅក្នុងឃុំស្រែអំបិល (អាជីវករផ្សារស្រែអំបិល)ស្រុកស្រែអំបិល ឃុំជីផាត ស្រុកថ្មបាំង និងឃុំអណ្តូងទឹក(អាជីវករផ្សារអណ្តូងទឹក) ស្រុកបូទុមសាគរ ក្នុង ខេត្តកោះកុង ដែលក្រុមការងារបានផ្សព្វផ្សាយដល់គ្រួសារចំនួន ៦៥៣ គ្រួសារស្មើហ្នឹង ១៣៥៨ នាក់ស្រី ៦៥៣នាក់ ។

ក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ ក្រុមការងារផ្សព្វផ្សាយ ស្តីពីវិធានការការពារ និងរក្សាអនាម័យ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលរួមមានរស់នៅធម្មតា តាមបែបគន្លងថ្មី” និង
” ៣កុំ ៣ការពារ ២ចូលរួម”៖

  • ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
  • ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។
    -២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។
    និងសារសំខាន់ៗមួយចំនួនទៀតរួមមាន៖
    ១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល ។
    ២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ។
    ៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ។
    ៤.ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។
    ៥.បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ។
    ៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ ។
    សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ។
    ក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ ក្រុមការងារផ្សព្វផ្សាយបានប្រើប្រាស់ អាកុលលាងដៃ ចែកម៉ាស ចំនួន ២០០ ម៉ាស់ កឹបផ្ទាំងរូបភាពផ្សព្វផ្សាយ ១២០ សន្លឹក ប័ណ្ណផ្សព្វផ្សាយសន្លឹកបត់ ៤៥០សន្លឹក ប័ណ្ណផ្សព្វផ្សាយសន្លឹកតូច ៦០០សន្លឹក ផ្តល់សាប៊ូដុំ១៨០ និង ប្រើប្រាស់មេក្រូ១ សម្រាប់ចាក់សារសំឡេង ផ្សព្វផ្សាយ
    ជាមួយគ្នានោះដែរក្រុមការងារក៏បានផ្សព្វផ្សាយអោយបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ។

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    11/03/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    11/03/2026

    ឯកឧត្ដម​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្តកោះកុង និងសហការី បានជួបពិភាក្សាជាមួយក្រុមការងារ​នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ស្ដីពីគម្រោងសិក្សាស្រាវជ្រាវដែលមានចំណងជើង ថា «ការវាយតម្លៃហានិភ័យ លើការឆ្លងក្នុងសហគមន៍ នៃជំងឺឆ្លងជាប្រចាំច្រើនប្រភេទ ក្នុងបរិបទសុខភាព តែមួយ (RACSMEI)» របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅខេត្តកោះកុង​

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/03/2026

    លោក រ៉ូវ រតន:សម្បត្តិ សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ និងជាប្រធានគណ:កម្មការគ្រប់គ្រងសាលារៀនវិទ្យាល័យកោះស្ដេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទេទិវាជាតិអំណាន លើកទី១១ ក្រោមប្រធានបទ សំណេរ និងអំណានក្នុងបរិបទថ្មី និងសុខភាពពិភពលោក

  • រដ្ឋបាលស្រុកស្រែអំបិល/
    11/03/2026

    លោកជា ចន្ទ័កញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគម  អតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តកោះកុង

  • ហេង គីមឆន/
    10/03/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃចន្ទ ២រោច ខែបុស្ស ឆាំ្នម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆាំ្ន២០២៦ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្គុំ ផ្ទះសំណាត់ និងបន្ទប់ជួល