០៥/មេសា/២០២១
===================
ប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង ផ្តល់អំពូលសូឡាដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន១០០អំពូលដល់រដ្ឋបាលស្រុកបទុមសាគរ ដើម្បីរួមចំណែកអភិវឌ្ឍន៍សោភណ្ឌភាព និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ពេលយប់ជូនប្រជាពលរដ្ឋ។
ឆ្លើយតបតម្រូវការចង់បានរបស់ប្រជាពលរដ្ឋ និងជាការចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានស្រុកកាន់តែរីកចម្រើនទៅមុខ អំពូលសូឡា១០០អំពូល គឺត្រូវបានលោក ចាង ជីវិញ បានប្រគល់ជូនរដ្ឋបាលស្រុកបូទុមសាគរ ដើម្បីបែងចែកដំឡើងទៅតាមភូមិឃុំជូនពលរដ្ឋ។ ក្រោយការទទួលសម្ភារៈអំពូលសូឡា លោក ហាក់ ឡេង អភិបាលស្រុកបទុមសាគរ សម្តែងការអរគុណចំពោះតំណាងសប្បុរសជននានាពីទឹកចិត្តចូលរួមអភិឌ្ឍន៍មូលដ្ឋានស្រុករបស់លោកឲ្យកាន់តែរីកចម្រើន តាមរយៈរស់នៅដោយភាពសុខសាន្ត។ អំពូលភ្លើងសូឡាចំនួន១០០គ្រឿងនេះ នឹងយកទៅដំឡើងនៅឃុំកណ្តោល និងឃុំថ្មស។
លោក ហាក់ ឡេង បន្ថែមដឹងនៅថ្ងៃទី៥ មេសា ថា ទោះបីគ្រាមានជំងឺកូវីដ១៩ក៏ដោយ ក៏អាជ្ញាធរមិនភ្លេចឡើយការផែនការអភិវឌ្ឍន៍ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ។ ដូច្នេះអំពូលភ្លើងសូឡា ដើរតួនាទីយ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ជាប្រយោជន៍រួម លើកកម្ពស់សោភ័ណភាពភូមិ និងចូលរួមកាត់បន្ថយបទល្មើសផ្សេងៗពេលរាត្រី តបនឹងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពល្អ ប្រកបដោយប្រសិទ្ធភាព។
បើតាមអភិបាលស្រុកបូទុមសាគរ កន្លងទៅ រដ្ឋបាលស្រុកបានកៀរគរជំនួយពីសប្បុរសជននានាសម្រាប់ទិញជាអំពូលសូឡានេះ តម្លើងតាមភូមិឃុំក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់លោកបានជា៤៥០អំពូល និងបង្គោលរួចមកហើយស្ថិតនៅក្នុងឃុំអណ្តូងទឹក។ យុទ្ធនាការផ្ទះមួយ មានអំពូលសូឡាមួយ ត្រូវបានក្រុមពលរដ្ឋសាទរកោតសរសើរពីភាពដឹកនាំរបស់រដ្ឋបាលស្រុកអំពីសុខទុកលំបាក ព្រមទាំងសេចក្តីត្រូវការរបស់ពលរដ្ឋក្នុងមូលដ្ឋាននីមួយៗដែលកំពុងមានតម្រូវការសេវាសាធារណៈជាខ្លាំង៕
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
============================
ថ្ងៃចន្ទ ៨ រោច ខែចេត្រ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១
ថ្ងៃនេះ ជាថ្ងៃសីល
April 5, 2021
ឆេងម៉េង (Tomb-Sweeping Day - Qingming Festival)