មន្ទីរបរិស្ថានខេត្តកោះកុង÷ រសៀល ថ្ងៃច័ន្ទ ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងទី៥ ខែមេសា ឆ្នាំ២០២១ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង និងមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា មន្ត្រីឧទ្យាននុរក្សនៃមន្ទីរបរិស្ថាន បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ ដោយស្ម័គ្រចិត្ត នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ។ ចំណែកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្សតាមតំបន់ការពារមួយចំនួនក៏បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចរាល់ដែរ នៅតាមមណ្ឌលសុខភាពភ្ញីមាស និង មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ខេត្តកោះកុង ។ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺដ៏កាចសាហាវនេះ ។
រៀបរៀងដោយ កញ្ញា ធីវ ស្រីនាង