ក្រុមការងារបច្ចេកទេសខេត្ត ដឹកនាំដោយលោក វ៉ែន សុខា នាយកទីចាត់ការផែនការ និងវិនិយោគ ដោយមានការចូលរួមពីលោកអភិបាលស្រុកស្រែអំបិល និងឃុំស្រែអំបិល បានចុះសិក្សាទីតាំង និងផលប៉ះពាល់គម្រោងរបស់រដ្ឋបាលខេត្ត ឆ្នាំ២០២១ គម្រោងសាងសង់ផ្លូវបេតុងអាមេ ០១ ខ្សែប្រវែង ២,៣ គីឡូម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ ០,១៥ ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំង និងភូមិត្រៀក ឃុំស្រែអំបិល ស្រុកស្រែអំបិល។ ជាលទ្ធផលគម្រោងត្រូវបានកំណត់ទីតាំង វាស់ប្រវែង និងវិភាគផលប៉ះពាល់ មុននឹងចាប់ផ្តើមអនុវត្តគម្រោង។ គម្រោងផ្លូវ ១ ខ្សែនេះនឹងតភ្ជាប់ភូមិត្រពាំង និងភូមិត្រៀក និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងឃុំ៕