លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក្រោមឱវាទមន្ទីរ ចំនួន ៦៣នាក់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ នៅព្រឹកថ្ងៃចន្ទ ៨ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺដ៏កាចសាហាវនេះ
យុទ្ធនាការចាក់វ៉ាក់សាំងនេះរៀបចំឡើងដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ក្នុងគោលបំណងដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីក រាលដាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ក្រោមកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យ។
សូមរំលឹកជូនថា ៖ មន្ត្រីរាជការទាំងអស់ដែលបានទទួលវ៉ាក់សាំងរួចហើយ ត្រូវចងចាំថា ត្រូវបន្តចូលរួម ត្រួតពិនិត្យ និងការពារហានិភ័យ នៃការចម្លងជំងឺកូវីដ-១៩ កាត់បន្ថយផលប៉ះពាល់លើសេដ្ឋកិច្ច និង សង្គម ដោយបន្តអនុវត្តនូវវិធានការបីការពារ (ពាក់ម៉ាក លាងដៃឱ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិ ភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ និងបីកុំ) កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មាន ខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ដែលជាការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕