ខេត្តកោះកុង ៖ នៅព្រឹកថ្ងៃអាទិត្យ ៧ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយករងរដ្ឋបាលសាលាស្រុក ប្រធាន អនុប្រធាន និងមន្រ្តីការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំទាំង៤ឃុំ, មេភូមិ និងអនុភូមិទាំង១១ នៃរដ្ឋបាលស្រុកកោះកុង ចូលរួមចាក់វ៉ាក់សាំង Sinovac លើកទី១ ការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យខេត្តកោះកុង។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃនោះផងដែរ លោកប្រធានក្រុមប្រឹក្សា និងលោកអភិបាលស្រុក រួមជាមួយនឹងមន្រ្តីរាជការ នៃរដ្ឋបាលស្រុកកោះកុង សូមសម្តែងនូវការដឹងគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសូមគោរពអរគុណសម្តេច តេជោ ដែលតែងតែគិតគូរដល់សុខសុវត្ថិភាពមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងប្រទេស។
សូមអរគុណដល់ក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំខេត្ត ដែលបានផ្តល់ការចាក់វ៉ាក់សាំងដល់យើងខ្ញុំទាំងអស់គ្នា ។
សូមបងប្អូនប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ និង៣កុំ ទាំងអស់គ្នា
#៣ការពារ
១.ពាក់ម៉ាសគ្រប់ទីសាធារណ:
២.លាងដៃនឹងសាប៊ូ អាល់កុល រឺជែល
៣.រក្សាគម្លាតសុវត្ថិភាពសង្គម ចាប់ពី ១.៥ ម៉ែត្រ ឡើងទៅ
#៣កុំ
១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
២.កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
៣.កុំប៉ះពាល់គ្នា ។





