លោក លី ច័ន្ទរាសី ប្រធានស្តីទី ស.ស.យ.ក ស្រុកស្រែអំបិល បាននាំយកថវិការចំនួន ១,២៦០,០០០ រៀល ដែលមានការឧបត្ថមពីសប្បុរសជន និងសមាជិក ស.ស.យ.ក ជូនដល់អ៊ុំស្រី ហឹង ខេង ដែលកំពុងមានជំងឺប្រចាំកាយ មានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ហើយមានកូន ១នាក់ (កំពុងឈឺ) និងចៅ ៣នាក់ (ក្នុងបន្ទុក) ដែលកំពុងជួបប្រទះបញ្ហាសុខភាព និងជីវភាពទីទ័លក្រលំបាក។



